Friday, November 22, 2024
Header Banner

ខណៈកូវីដ១៩កំពុងរាតត្បាត ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ឧបត្ថម្ភ អង្ករ ត្រីខ និងថវិកា ដល់អ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ចំនួន២៥គ្រួសារ

សៀមរាប៖ខណៈពេលដែលមេរោគ កូវីដ-១៩ កំពុងវាយលុកនៅទូទាំងប្រទេស ថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាមួយគ្នានោះដែរ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះឯកឧត្តម អ្នកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប បានផ្តល់អំណោយ អង្ករ ២០គីឡូក្រាម ត្រីខ ២យួរ និងថវិកាដល់អ្នកសារព័ត៌មានជិត ៣០គ្រួសារ ដែលមានការខ្វះខាត អំឡុងពេលរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ។ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ត្រីខ២យួរ និងថវិកា ៨ម៉ឺនរៀល ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា នៅថ្ងៃនេះ ដោយប្អូនៗអ្នកសារព័ត៌មាន មានការខ្វះខាតបានស្នើសុំអង្ករ២០គីឡូក្រាមត្រីខ២យួរ និងថវិកា៨០០០០រៀល ។ ការផ្ដល់អំណោយនេះគឺ នៅក្នុងភូមិគ្រឹះផ្ទះទឹក របស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ស្ថិតនៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ។

ក្នុងនោះដែល អ្នកសារព័ត៌មានបានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម និងក្រុមគ្រួសារ ដែលមានទឹកចិត្តមនុស្សធម៌ដ៏ថ្លៃថ្លា ជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន ក្នុងពេលជួបនូវការលំបាកនៅលើបញ្ហាជីវភាព ខណៈពេលដែលមេរោគ កូវីដ-១៩ កំពុងរាតត្បាត៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម