Sunday, August 3, 2025
Header Banner

លោកស្នងការរងខេត្តសៀមរាប ឧត្តមសេនីយ៍ត្រី អ៊ុំ អមរា បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល

សៀមរាប៖បើតាមហ្វេសបុកផ្លូវការរបស់លោកស្នងការរងនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងក្រុមគ្រួសារ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ដោយបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ទិញជាគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋតាមផ្ទះ ដែលកំពុងធ្វើចត្តាឡីស័ករយះ១៤ថ្ងៃ នៅក្នុងក្រុងសៀមរាបទាំងមូល។

ផ្ទះណាដែលហ៊ុព័ទ្ធដោយខ្សែ កម្លាំងនគរបាលការពារ ដែលមានជីវភាពខ្សត់ខ្សោយខ្វះខាត ហើយមិនអាចចេញពីផ្ទះបាន ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ១០គីឡូក្រាម ត្រីងៀត ១គីឡូក្រាម មី ១កេស ត្រីខ ៣កំប៉ុង ទឹកត្រី ១ដប និងទឹកសីុអីុវ ២ដប។

ឧត្តមសេនីយ៍ត្រី អ៊ុ អមរា បានឲ្យដឹងថា សកម្មភាពនេះជាជំហានដំបូងដែលមាន ១០០គ្រួសារ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម