Tuesday, May 13, 2025
Header Banner

ជ្រូកកណ្តុរជាង១០០ក្បាលឈ្មួញនាំចូលពីថៃត្រូវបានសមត្ថកិច្ចជំនាញឃាត់ធ្វេីតេស្តរកជំងឺប៉េស្តជ្រូកអាព្រិច​

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជ្រូកកណ្តុរជាង១០០ក្បាលឈ្មួញនាំចូលពីថៃសម្រាប់ខ្វៃក្នុងឱកាសបុណ្យត្រូវបានមន្ត្រីជំនាញឃាត់គ្មានជំងឺប៉េស្តជ្រូកអាព្រិកត្រូវធ្វើការផាក់វិន័យតាមច្បាប់ប្រគល់ជូនម្ចាស់វិញកាលថ្មីៗនេះ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វដើម្បីដាក់វិធានការទប់ស្កាត់ការលួចនាំចូលសត្វពីប្រទេសជិតខាងជ្រូកការពារជំងឺឆ្លងបេស្តជ្រូកអាព្រិកនិងលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុក ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វនិងផលិតកម្មសត្វនៃមន្ទីកសិកម្មនិងរុក្ខាប្រម៉ាញនិងនេសាទខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឃាត់រថយន្តតួរីសសាំយ៉ុង១គ្រឿងពាក់ផ្លាក់លេខភ្នំពេញ2AP.2535បានលួចដឹកជ្រូកកណ្តុររស់ចំនួន១០៩ក្បាលដែលឈ្មួញលួចនាំចូលតាមច្រករបៀងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា៖ក្រោយពេលមន្ត្រីជំនាញឃាត់បាននាំយកមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីយកសំណាក់ទៅវិភាគរកជំងឺប៉េស្តជ្រូកអាព្រិកដែលចេញលទ្ធអវិជ្ជមានត្រូវមន្ត្រីជំនាញធ្វើកិច្ចសន្យាណែនាំនិងធ្វើការផាក់វិន័យតាមច្បាប់ហើយប្រគល់ជូនម្ចាស់វិញ។

លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ឈ្មួញឈ្លាតឱកាសនៅថ្ងៃបុណ្យចូលឆ្នាំថ្មីហើយលួចនាំជ្រូកកណ្តុររស់នាំចូលពីប្រទេសថៃដោយគ្មានច្បាប់រឺលោតឆ័ត្រដើម្បីធ្វើខ្វៃលក់នៅថ្ងៃបុណ្យត្រូវបានមន្ត្រីជំនាញឃាត់ហើយធ្វើការផាក់វិន័យតាមច្បាប់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម