សៀមរាប៖បើតាមផេកផ្លូវការរបស់ឯកឧត្តម ម៉ឹង ពន្លកប្រធានចលនាយុវជន១៥៧ បានឲ្យដឹងថា៖ នៅថ្ងៃ ពុធ ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ លោក រី រ៉ូប៊ែរតូ លេខាធិការ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប ព្រមជាមួយសមាជិក បាននាំយកអំណោយ ដេីម្បីប្រគល់ជូន លោក វរសេនីយ៍ទោ ចែម ចំណាន អធិការរងក្រុងសៀមរាប តំណាងលោក ដា ចំរេីន អធិការក្រុងសៀមរាប ដេីម្បីផ្គត់ផ្គង់ដល់កងកម្លាំងដែលប្រចាំការនៅគោលដៅបិទខ្ទប់មួយចំនួនក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។អំណោយរួមមាន៖ទឹកសុទ្ធ ៥០យួរ,ជែលលាងដៃ ៥ដប។ក្នុងឱកាសនោះផងដែរ លោក រី រ៉ូប៊ែរតូ ក៏បានមានមតិសំណេះសំណាល និង ផ្តាំផ្ញេីដល់មន្រ្ដីនគរបាលក្រុងទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួន ដេីម្បីជៀសអោយផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ៕ដោយ៖វាយោ