Tuesday, May 13, 2025
Header Banner

សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)​ សាខាខេត្តសៀមរាបនិងអាជ្ញាធរស្រុកវ៉ារិន បាននាំយកអំណោយ ផ្តល់ជូនគ្រួសារ ដែលត្រូវការចាំបាច់នៅស្បៀងអាហារ ប្រចាំថ្ងៃ ចំនួនបីគ្រួសារ

សៀមរាប៖បើតាមផេកផ្លូវការរបស់ ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនក្រុម(១៥៧) បានឲ្យដឹងថា៖នៅថ្ងៃពុធ ១០កេីត ខែពិសាខឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ នេះលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)​ សាខាខេត្តសៀមរាប ព្រមជាមួយក្រុមការងារ និង អមដំណើរដោយលោកអភិបាលស្រុកវ៉ារិន បាននាំយកអំណោយ ផ្តល់ជូនគ្រួសារ ដែលត្រូវការចាំបាច់នៅស្បៀងអាហារ ប្រចាំថ្ងៃ ចំនួនបីគ្រួសារ នៅស្រុវ៉ារិន ខេត្តសៀមរាប។
ប្រជាពលរដ្ឋ បីគ្រួសារនេះ ពិតជាមានការខ្វះខាតខ្លាំង ដោយពីរគ្រួសារមានជំងឺប្រចាំកាយ និងមួយគ្រួសារ ឪពុកម្តាយស្លាប់ចោលហេីយរស់នៅជាមួយជីដូនចាស់ជរា។+អំណោយដែលបានផ្តល់ជូន ក្នុងមួយគ្រួសារទទួលបាន៖⁃ អង្ករ ៥០ គីឡូក្រាម
⁃ មី ១កេស⁃ ទឹកដោះគោខាប់ ១កំប៉ុង⁃ ទឹកត្រី ១យួរ
⁃ ទឹកស៊ីអ៊ីវ ១យួរ⁃ ប្រេងឆារ ១ដប⁃ ខ្ទឹមស ១គីឡូ
⁃ ស្ក ស ១គីឡូ⁃ ប៊ីចេង ១គីឡូ⁃ អំបិល ១គីឡូ
⁃ ថវិកា ៥មុឺនរៀល។ក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ប៉ូគា បានមានមតិផ្តាំផ្ញេីដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនដេីម្បីជៀសអោយផុតពីជំងឺកូវីដ-១៩​ដ៏កាចសាហាវនេះ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម