Tuesday, May 13, 2025
Header Banner

រដ្ឋបាលខេត្តសៀមរាបផ្ដល់អំណោយដល់អ្នកសារព័ត៌មាន ខណៈកូវីដ.១៩កំពុងរាតត្បាត

សៀមរាប៖នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តសៀមរាប អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ២០រូបមកពីស្ថាប័នរដ្ឋ និងឯកជនជាង ១០ស្ថាប័ន មកជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារ:ប្រើប្រាស់ការពារពីការចម្លងជំងឺកូវីដ-១៩ ក្នុងវិបត្តិជំងឺកូវីដ-១៩។
ក្នុងឱកាសជួបសំណេះសំណាលនោះ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ,លោកលីវ សុខុុនប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប, លោកស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីចំណុះសាលាខេត្ត។
ក្នុងនោះអំណោយ រដ្ឋបាលខេត្តបានឧបត្ថម្ភដល់អ្នកសារព័ត៌មានចំនួន២០រូបមកពីជាង ១០ស្ថាប័ន ទាំងផ្នែករដ្ឋ និងឯកជន ដោយក្នុងម្នាក់ៗទទួលបាន÷ អង្ករ ២០គ.ក្រ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួ , ត្រីខ១យួ, ម៉ាស់២ដុំ និងអាល់កុលផងដែរ។

ក្នុងនោះដែរក្រុមអ្នកសារព័ត៌មាន បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្តសៀមរាប ដែលបានគិតគូរនិងផ្ដល់អំណោយទាំងនេះដើម្បីដោះស្រាយជីវភាពខណៈកូវីដ19 កំពុងរាតត្បាត។សូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ៣ កុំ ៣ការពារ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម