សៀមរាប៖នៅថ្ងៃពុធ១០កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី ២១ខែមេសា ឆ្នាំ២០២១ ដើម្បីចូលរូមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងករទប់ស្កាតការរីករាលដាលនៃជំងឺកូវីដ.១៩ ចលនាយុវជនកម្ពុជាក្រុម១៥៧ ក្នុងនាមជាប្រធានទំនាកទំនងសាធារណៈ បាននាំយកអំណោយរបស់ចលនាយុវជនកម្ពុជាក្រុម១៥៧ ប្រចាំខេត្តសៀមរាបទៅចែកជូននិងប្រគេនដល់ព្រសង្ឃគង់នៅវត្តចក ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះចៅគ្រូអធិការវត្ត ចក ព្រះអង្គ សេង តូចតន់ បានមានសង្ឃដេកាថា៖ព្រះអង្គពិតជាមានក្តីរំភើបរីករាយដែលបានការងារចលនាយុវជនចលនាយុវជន១៥៧ សាខាខេត្តសៀមរាប ចុះមកសំណេសំណាលនិងប្រគេនទេយ្យទានដល់វត្តចក ដែលកំពុងអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល គឺ ការពារ៣ និងកុំ៣។ក្នុងឱកាសនោះដែរ លោក សនសុខហេង ប្រធាន ទំនាកទំនាក់ទំនងសាធារណៈក្រុម១៥៧ សាខាខេត្តសៀមរាបតំណាងឲ្យលោក ហ៊ុន បូ៉គា ប្រធានក្រុម១៥៧សាខាខេត្តសៀមរាប បានសំណេះសំណាលនិងប្រគេនទេយ្យទានមួយចំនួនដល់គ្រូចៅអធិការវត្តចកដើម្បីទុកដោះស្រាយរាល់កង្វះខាតមួយចំនួន។
សម្ភារ:ទាំងនោះរួមមាន៖-ទឹកសុទ្ឋ១០យូ,មីម៉ាម៉ា ២កេះ
អង្ករ ៥០គីឡូ,ត្រីខ ១យូ=១២កំប៉ុង ទឹកសុីអុីវ ២យូ=១២ដប, ទឹកត្រី២យូ=១២ដប, អំបិល ៥គីឡូ,ប៊ីចេង២ថង=១គីឡូ, ស្ករស២គីឡូ,ខ្ទឹមសរ១គីឡូ,ប្រេងឆា១ដប៕ដោយ៖វាយោ