Saturday, November 23, 2024
Header Banner

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមកិច្ចប្រជុំ ក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន។

តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម-ឡាវ។ បន្ទាប់ពីចប់កិច្ចប្រជុំរួច សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញនៅល្ងាចដដែលថ្ងែទី២៤ មេសា ថ្ងៃដដែលនេះ នៅពេលដល់កម្ពុជាភ្លាម នឹងមិនមានការធ្វើសន្និសីទកាសែតនោះទេ ដោយសម្ដេចតេជោ និងគណៈប្រភូទាំងអស់ នឹងផ្ដល់កំណាកដើម្បីពិនិត្យកូវីដ ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ហើយគណៈប្រតិភូទាំងអស់ នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

សូមជូនពរ បងប្អូនជនរួមជាតិទាំងអស់ ទទួលបានសុខភាពល្អ ជាពិសេសចៀសឆ្ងាយពីជម្ងឺកូវីដ ១៩ និងបន្តស្នាក់នៅក្នុងផ្ទះ បើមិនមានភារកិច្ចអ្វីចាំបាច់ ដើម្បីរួមគ្នាការពារជម្ងឺកូវីដ ១៩ ។

ព័ត៌មាននៃកិច្ចប្រជុំទាំងអស់នឹងផ្សាយជូនបងប្អូនប្រជាពលរដ្ឋទៅតាមកម្មវិធីជាបន្តបន្ទាប់៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម