សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោងប្រមាណ៥ នឹង៤០នាទី ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពតាមយន្តហោះពិសេសកម្ពុជា។
នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសមួយថ្ងៃពេញ ហើយបន្ទាប់មកនៅពេលល្ងាចថ្ងៃដដែល នឹងអញ្ជើញវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
សូមអរគុណបងប្អូនជនរួមជាតិដែលបានជូនពរសម្តេចតេជោនាយករដ្ឋមន្ក្រី អញ្ជើញមកប្រជុំកំពូលអាស៊ានពិសេស នៅប្រទេសឥណ្ឌូនេស៊ី ។ សូមបងប្អូនជួបតែសេចក្តីសុខ សំណាងល្អ និងបានចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕ដោយ៖វាយោ