Tuesday, May 13, 2025
Header Banner

រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧នាក់ នៅផ្សារក្រោម

សៀមរាប៖បន្ទាប់ពីទទួលបានលទ្ធផលតេស្តអវិជ្ជមានលើកទី១ អាជីវករ និងអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារក្រោម ត្រូវយកសំណាកលើកទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា៖ ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប និងក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយឡែក អាជីវករដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ អ៊ឹង ថៃលី ភេទប្រុស អាយុ២១ឆ្នាំ ឈ្មោះ ជា គីម ភេទស្រី អាយុ៥០ឆ្នាំ និងឈ្មោះ ស សុវណ្ណារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ បានមកយកសំណាកតេស្តរកជំងឺកូវីដ-១៩ លើកទី១ ចំនួន១៤៧នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ។ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់អាជីវករ និងអ្នកពាក់ព័ន្ធដែលបានយកសំណាកលើកទី១ សូមអញ្ជើញទៅយកសំណាកតេស្តរកជំងឺកូវីដ-១៩ លើកទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កុំបីខាន។រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់បានយកសំណាកហើយ និងអ្នកពាក់ព័ន្ធ នឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅផ្សារក្រោម ត្រូវបន្តការធ្វើចត្តាឡីស័កដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃឱ្យបានគ្រប់ចំនួន១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ អាជីវករនិងអ្នកពាក់ព័ន្ធដែលបានយកសំណាកលើកទីមួយ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម