Tuesday, May 13, 2025
Header Banner

ថ្នាក់ដឹកនាំស្រុកប្រាសាទបាគងអញ្ចើញប្រារព្វពិធីក្រុងពលីបើកការដ្ឋានសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ភ្លុក

សៀមរាប៖កាលពីព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ អាជ្ញាធរចម្រុះនៃស្រុកប្រាសាទបាគង បានចូលរួមពិធីក្រុងពលីបួងសួងសុំសេចក្តីសុខ សុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ភ្លុក មួយខ្នង ទំហំ៧ម៉ែត្រ ×៩ម៉ែត្រ កម្ពស់៩ម៉ែត្រ ជូនដល់កងកម្លាំងនគរបាល អោយមានទីតាំងសមរម្យ និងមានភាពងាយស្រួល ក្នុងការបំពេញភារកិច្ច រក្សាសន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ក្នងការសាងសង់បុស្តិ៍រដ្ឋបាលកំពង់ភ្លុក នេះដែរ លោកបានគៀងគ រកសប្បុរសជនមួយចំនួនយកមកឲ្យលោកនាយប៉ុស្តី៍ បន្តការសាងសង់ឲ្យបានឆាប់រហ័សដើម្បីបានសម្រួលកិច្ចការរផ្សេងៗក្នុងមូលដ្ឋានមានភាពងាយស្រួល។ជាមួយគ្នានោះដែរលោកវរសេនីយ៍ឯក លឹម សម្បត្តិ បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានរួមចំណែកជួយឧបត្ថម្ភនៃការកសាងប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ភ្លុក នេះផងដែរ ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម