Saturday, November 23, 2024
Header Banner

ក្រុមអ្នកកាសែតទទូចសុំអោយស្ថាប័នតុលាការ ដោះលែងចាងហ្វាងកាសែតម្នាក់ឲ្យនៅក្រៅឃុំ

សៀមរាប៖ក្រុមអ្នកកាសែតក្នុងខេត្តសៀមរាបប្រមាណ៣០ទៅ៤០នាក់ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានទទូចសុំទៅស្ថាប័នតុលាការ មេត្តាដោះលែងចាងហ្វាងកាសែតម្នាក់ អោយនៅក្រៅឃុំមុខបន្ទាប់ពីចុះផ្សាយប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ ដោយរូបលោក៏បានសុំទោសជាសាធារណៈរួចហើយដែរ។ 

     ការទទូចសុំអោយនៅក្រៅឃុំពីសំណាក់ ក្រុមអ្នកកាសែតក្នុងខេត្តសៀមរាបនេះគឺ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន លោកចាងហ្វាង ករណីផ្សាយព័ត៍មានថា ឧកញ៉ាលី យ៉ុងផាត់ ស្លាប់។

       ចាងហ្វាងកាសែតដែលត្រូវបានចាប់ខ្លួនមាន ឈ្មោះលឹម ហួរ ភេទប្រុស ជាចាងហ្វាងការផ្សាយកាសែតខ្មែរ៧មករា។ រូបគាត់ត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តសៀមរាបចាប់ឃាត់ខ្លួននាព្រឹកថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១នេះ ហើយបានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃដដែល។

     នៅរសៀលថ្ងៃដដែល លោកយិន ស្រាង អ្នកនាំ ពាក្យសាលាដំបូងខេត្តសៀមរាប មានប្រសាសន៍ តាមទូរសព្ទ័ថា លោកលឹម ហួរ បានត្រូវលោកចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ដោយចោទប្រកាន់ពីបទ ក្លែងព័ត៌មាន។

     ក្នុងករណីនេះ លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងតាមទូរសព្ទ័ថា ករណីនេះលោកបានកំពុងប្រមូលព័ត៌មានដើម្បីជំរាបជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោកបន្តថា អ្នកសារព័ត៌មានត្រូវធ្វើអ្វី ឬ ផ្សាយព័ត៌មានទៅតាមច្បាប់ ឬ អាជ្ញាប័ណ្ណ ដែលក្រសួងផ្តល់អោយ ។ តែបើបុគ្គលធ្វើអ្វីដោយឯកជនខ្លួនឯង ដូចជាផ្សាយក្នុងហ្វេសប៊ុកឯកជន នោះវាមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឡើយ។ តែរឿងនេះខាងមន្ទីរនឹងបន្តតាមដានទៅទៀត។

      ជាមួយនឹងការសម្រេចឃុំខ្លួនលោកលឹម ហួរ ចាង ហ្វាងកាសែតខ្មែរ៧មករា របស់ស្ថាប័នតុលាការនេះ ក្រុមអ្នកកាសែតក្នុងខេត្តសៀមរាប បាននាំគ្នាទទូចសុំស្ថាប័នតុលាការ មេត្តាដោះលែងលោកលឹម ហួរ អោយនៅក្រៅឃុំ ត្បិតរូបគាត់បានដឹងកំហុស និងបានធ្វើការឡាយសុំទោសជាសាធារណ:វិញផងដែរហើយ។ ក្រុមអ្នកកាសែតក្នុងខេត្តសៀមរាប សង្ឃឹមថា តុលាការនឹងពិចារណា ហើយដោះលែងលោកលឹម ហួរ អោយបាននៅក្រៅឃុំ ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម