Saturday, November 23, 2024
Header Banner

អាជ្ញាធរនៅតែបន្តបិទខ្ទប់សង្កាត់ចំនួន៣ និងបន្តដាក់ច្រកត្រួតពិនិត្យសុខភាព នៅតាមព្រំប្រទល់ស្រុកចំនួន២ ជាច្រកចេញចូលខេត្តសៀមរាបដដែល

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា  លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជូនដំណឹងដល់មន្ត្រីរាជការសាធារណៈកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ខេត្តសៀមរាប បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែនៅតែបន្តដាក់ច្រក ត្រួតពិនិត្យសុខភាព នៅស្រុកជីក្រែង-ស្រុកស្ទោង ខេត្តកំពង់ធំ និងព្រំប្រទល់ស្រុកក្រឡាញ់-ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកបានបន្តទៀតថា ដោយឡែក សង្កាត់ទាំង៣ រួមមានសង្កាត់ ស្វាយដង្គំ សង្កាត់ សាលាកំរើក និងសង្កាត់សៀមរាប ក្នុងក្រុងសៀមរាប នៅតែបន្តបិទខ្ទប់ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (បម្រាមគោចរ) នៅបន្តដដែល។

សូមបងប្អូនប្រជាពលរដ្ឋបន្តអនវត្ត ៣ការពារ ៣កុំ ការពារ តាមការណែនាំ របស់ក្រសួងសុខាភិបាល កុំឲ្យប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ៕ដោយ៖សេរី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម