ខេត្តសៀមរាប៖បើតាមផេកផ្លូវការរបស់ឯកឧត្តម ម៉ឹងពន្លក ប្រធានសមាគមចលនាយុវជន១៥៧ បានដឹងថា នៅព្រឹកថ្ងៃចន្ទ ១៥កេីត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១នេះលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹកនាំក្រុមការងារ ជួយសម្របសម្រួលដល់យោធិន និង គ្រួសារយោធិន ក្នុងការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩លេីកទីពីរ និងបាននាំយកអំណោយមួយចំនួនរួមមាន ទឹកសុទ្ធចំណុះ ៥០០ម.ល ចំនួន ២០កេស ប្រគល់ជូន មេបញ្ជាការយោធភូមិភាគ៤ និង អាល់កុល ៣០លីត្រ ប្រគល់ជូនមន្ទីពេទ្យយោធភូមិភាគ៤ ក្នុងគោលដៅ ចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ដូចជាលើក
ទឹកចិត្តដល់ ក្រុមគ្រូពេទ្យ ក្រុមការងារ កងកម្លាំង
ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និង ពេលវេលា ក្នុងការចាក់វ៉ាក់សាំង ជូនយោធិន និងគ្រួសារយោធិន ចូលរួមការពារសុវតិ្ថភាព ក្នុងសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា។
ក្នុងនោះដែរ លោក ហ៊ុន ប៉ូគា ក៏បានដឹកនាំក្រុមគ្រួសារយោធិនដែលជាសមាជិកសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប ទៅចូលរួម ចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យ យោធភូមិភាគ៤ផងដែរ៕ដោយ៖ភក្តី