Tuesday, May 13, 2025
Header Banner

កម្លាំងនគរបាលស្រុកប្រាសាទបាគង និងពលរដ្ឋនាំគ្នាជួយសាងសង់ផ្ទះដល់ពលរដ្ឋក្រីក្រ

សៀមរាប៖លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំនិងក្រើនរំលឹកពីលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដោយមាន ការណែនាំពីលោកសូរ ប្លាតុង អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកប្រាសាទ បាគង នាព្រឹកថ្ងៃទី២៦ខែ មេសាឆ្នាំ២០២១នេះ លោក បានដឹកនាំកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចំនួន ១៥នាក់ ជួយសាងសង់ផ្ទះមួយខ្នង ជូនគ្រួសារពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត នៅភូមិត្នោតកំបុត ឃុំកពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។លោកបន្តថា ផ្ទះថ្មីមួយខ្នងនេះ មានទំហំ ៤x៥ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី បានការជួយឧបត្ថម្ភ ជាថវិការទិញសម្ភារៈសាងសង់ ពីសប្បុរសជនរស់នៅប្រទេសព្រុយណេ តាមរយះលោក ងឿម សុផារ៉ា ប្រធានអង្គការអប់រំជីវិត និងសុភមង្គល ផ្តល់ជូនគ្រួសារប្អូនប្រុស សាំ ជង់ ភេទប្រុស អាយុ ៣២ឆ្នាំ និងប្រព្ធឈ្មោះ ហួត សំណាង អាយុ ២៩ឆ្នាំមានកូន ២នាក់ ស្រី ១នាក់ នៅក្នុងបន្ទុក រស់នៅភូមិត្នោតកំបុត ឃុំកពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមជម្រាបជូនថា ទីតាំងភូមិត្នោតកំបុត ឃុំកំពង់ភ្លុកនេះ ជាភូមិសាស្ត្រតំបន់ទឹកលិចនារដូវវស្សា ដូចនេះការសាងសង់ផ្ទះ ត្រូវធ្វើឲ្យបានខ្ពស់ផុតទឹក មុនរដូវទឹកឡើងចូលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គ្រួសារនេះបានរស់នៅសមរម្យ និងមានសុវត្ថិភាព។

សូមអរគុណ ដល់បងប្អូនកងកម្លាំងទាំងអស់ដែលបានចូលរួម និងសូមអរគុណដល់សប្បុរជននិងក្រុមការងាររដ្ឋបាលឃុំ ស្រុក ដែលបានគាំទ្រ លើកទឹកចិត្តដល់ក្រុមការងារ សម្រាប់កិច្ចការងារមនុស្សធម៍មួយនេះ និងសូមអរគុណដល់លោកមេជាង ដែលបានជួយចែករំលែកបទពិសោធន៍ថ្មីនេះ សម្រាប់កងកម្លាំងផងដែរ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម