Tuesday, May 13, 2025
Header Banner

មន្ទីរព័ត៌មានខេត្តសៀមរាប ឧបត្ថម្ភជាថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សៀមរាប៖បើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងសហការី បាននាំយកថវិកាចំនួន ១.២៨២.០០០រៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងឱកាសអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១។លោក ស៊ុំ សំអន នាយកប្រតិបត្តិ​សាខា និង ជាតំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានឧបត្ថម្ភថវិកាដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ។មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម លីវ សុខុន បានសម្ដែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និង សាខាកាកបាទកម្ពុជាខេត្តសៀមរាប ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និង បានអំពាវនាវដល់សប្បុរសជនទូទៅ សូមបន្តជួយឧបត្ថម្ភតាមលទ្ធភាពរបស់ខ្លួនដល់កាកបាទក្រហមកម្ពុជា ដើម្បីឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពជួយដល់ជនរងគ្រោះបានគ្រប់ៗគ្នា ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម