ខេត្តសៀមរាប៖បើយោងតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃ ពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ
ត្រីសក័ ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នេះ លោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ ព្រមជាមួយសមាជិក បាននាំយកអំណោយសប្បុរសធម៌ចូលរួមចំណែកជាមួយរដ្ឋបាលស្រុកក្រឡាញ់ ដែលកំពុងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍។ ក្នុងពិធីនេះត្រូវបានទទួលដោយ លោក សុខ ណារ៉េត អ
ភិបាលរង តំណាងលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ដើម្បីយកទៅបែងចែកបន្តទៅតាមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមបំពេញភារកិច្ចដ៏មមាញឹក ក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ និងដោយយោងតាមអនុសាសន៍របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ពីការបិទខ្ទប់(Lock Down) ពីបណ្ដារខេត្តនាៗ ចូលមករាជធានីភ្នំពេញ។+អំណោយរួមមាន៖ា-ទឹកបរិសុទ្ធ ៣០កេស-អាល់កុល ២០លីត្រ
-មី ៥កេស-ទឹកសុីអុីវ ៣យួរ-ម៉ាស់ ១០ប្រអប់ ស្មើ ៥០០ម៉ាស់៕ដោយ៖ភក្តី
អរគុណសន្តិភាព…!