សៀមរាប៖កាលពីម្សិលមិញ វេលាម៉ោង០៣ និង៤៥នាទី រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ មានករណីបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណះកំពុងព្រោះស្រូវ នៅស្រុកវារិន ខេត្តសៀមរាប។
ករណីខាងលើនេះត្រូវបាន លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនគរបាលស្រុកវ៉ារិន បានប្រាប់ឲ្យដឹងថា មានករណីរន្ទះបាញ់មួយ បានកើតឡើងនៅត្រង់ចំណុចវាលស្រែខ្ទំ ចម្ងាយប្រហែល១គីឡូម៉ែត្រ ខាងលិចភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប ដែលបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សពជនរងគ្រោះមានឈ្មោះ ស៊ូ រាត់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិវៀន ឃុំប្រាសាទ ក្នុងអំឡុងពេលជនរងគ្រោះកំពុងព្រោះស្រូវ នៅវាលស្រែកន្លែងកើតហេតុ ។
លោកវរសេនីយ៍ឯក ហុង ប៉ូហេង បានឲ្យដឹងទៀតថា ក្រោយពីកើតកម្លាំងប៉ុស្តិ៍នគរបាលសហការជាមួយគ្រូពេទ្យមណ្ឌលស្វាយស ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យសាកសព ឃើញថា សពពិតជាស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន ហើយសពត្រូវាបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖វាយោ