Saturday, November 23, 2024
Header Banner

ឪពុកចុងចិត្តអប្រិយ៍ត្រូវបញ្ជូនខ្លួនទៅតុលាការ​ ករណីប្រទូសកេរភេទ និងរំលោភសេពសន្ថវកូនៗជាអនិតិជនរហូតដល់ទៅ៣នាក់

សៀមរាប៖នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ដោយទទួលបានពាក្យបណ្តឹងរបស់ឪពុកដើម កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ករណីរំលោភសេពសន្ថវ: និងប្រទូសកេរភេទ លើកូនស្រីចុងចំនួន៣នាក់ ស្ថិតនៅ សង្កាត់គោកចក ក្រុងសៀមរាប។

បើតាមរបាយការណ៍របស់កម្លាំងនគរបាលជំនាញបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានសហការជាមួយនគរបាលក្រុងសៀមរាប បានទទួលពាក្យបណ្តឹងពីឈ្មោះ តន់ សុខា ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវជាឪពុកបង្កើតបានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ឃឿន ធា ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាឪពុកចុងបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីខ្លួនទាំង៣នាក់ ដែលទី១ ឈ្មោះ ត.ណ អាយុ៩ឆ្នាំ​, ទី២ ឈ្មោះ ត .ន អាយុ១១ឆ្នាំ និងទី៣ឈ្មោះ ត.ច អាយុ ១៥ឆ្នាំ ។

បើតាមដើមបណ្តឹង ឈ្មោះ តន់ សុខា កន្លងមកបានលែងលះជាមួយប្រពន្ធដើមឈ្មោះ រឿន រឿម អាយុ ៣៥ឆ្នាំ ដោយមានកូន៤នាក់ (ប្រុស១នាក់) រស់នៅជាមួយប្រពន្ធ ។ ក្រោយមកប្រពន្ធមានប្តីចុងឈ្មោះ ឃឿន ធា ។ ក្រោយមកនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ កូនស្រីច្បងឈ្មោះ ត.ច បានហៅខ្លួន (តន់ សុខា) ទៅយកនៅម្តុំមុខគ្រុឌ ពេលនោះកូនបានប្រាប់ថាបងប្អូនបង្កើតរបស់ខ្លួនទាំង៣នាក់ ត្រូវឪពុកចុងឈ្មោះ ឃឿន ធា រំលោភបំពានផ្លូវភេទ។

បើតាមរបាយការណ៍បានបញ្ជាក់ថា ជនសង្ស័យឈ្មោះឃឿន ធា បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភបំពានផ្លូវភេទទៅលើកូនស្រីទាំងបីនាក់ដូចការរៀបរាប់ របស់ពួកវាពិតប្រាកដមែន តែការរួមភេទនោះគឺមិនដល់ស៊ីជម្រៅនោះទេ។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះ ក្រោយសាកសួរហើយ បានសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម