Tuesday, May 13, 2025
Header Banner

ស្នងការនគរបាលខេត្តឧត្តរមានជ័យ អញ្ជេីញដឹកនាំកិច្ចប្រជុំ Online តាមរយ: Zoom Meeting បូកសរុបរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅអនុវត្តកិច្ចការបន្ត

ឧត្តរមានជ័យ៖របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ អញ្ជេីញដឹកនាំកិច្ចប្រជុំ Online តាមរយ: Zoom Meeting បូកសរុបរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត ផ្សព្វផ្សាយណែនាំ អនុវត្តសេចក្ដីណែនាំលេខ ០១០សណន របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីការអនុវត្តវិធានការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់ជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់ និងសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២៤ ជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុប 84នាក់ ។

ជាកិច្ចបន្ត លោកស្នងការ ក៏បានណែនាំដល់លោក លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យ និងលោកអធិការក្រុង-ស្រុកទាំង៥ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២៤ ត្រូវតែយកចិត្តទុកដាក់ ចំពោះភារកិច្ចដែលត្រូវប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីរង់ចាំបទបញ្ជាបន្ទាន់ ក្នុងការចេញប្រតិបត្តិការនៅពេលមានបញ្ហាផ្សេងៗ ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង និងនិងលោកអធិការក្រុង-ស្រុក និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ផងដែ រ ។

ជាកិច្ចបញ្ចប់ លោកស្នងការ បានអរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដែលបានលះបង់ក្នុងការបំពេញភារកិច្ចមិនរាថយឡេីយ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសលោកស្នងការ បានណែនាំដល់កម្លាំងឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និងវិធានការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម