សៀមរាប៖បើតាមហ្វេសបុកផ្លូវការរបស់ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានឲ្យដឹងថា នៅថ្ងៃ សុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១នេះលោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក ខេត្តសៀមរាប ព្រមជាមួយសមាជិក បាននាំយកអំណោយជូនលោក ជា ហេង នាយការិយាយល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលកំពុងប្រចាំការនៅគោលដៅបិទខ្ទប់ផ្សារក្រោម ដើម្បីទប់ស្កាត់មេរោគកូវីដ-១៩។ + អំណោយរួមមាន៖ ⁃ ទឹកសុទ្ធ ៣០យួរ ⁃ ត្រីខ ២យួរ ⁃ ម៉ាស់ ៥ប្រអប់ ⁃ អាល់កុល ១០លីត្រ ⁃ មី ៤កេសក្នុងឱកាសនោះផងដែរ លោក សយ សិរីវុឌ្ឍ បានមានមតិផ្តាំផ្ញេីរដល់កងកម្លាំងទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនដេីម្បីជៀសអោយផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះផងដែរ៕ដោយ៖វាយោ