Saturday, November 23, 2024
Header Banner

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាំ និងប្រគល់អំណោយសប្បុរសធម៌ដើម្បីចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ ១៩ ជាមួយមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកក្រឡាញ់

ខេត្តសៀមរាប៖នៅថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ លោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ រួមដដំណើរជាមួយ អនុប្រធាន និងសមាជិក បាននាំយកអំណោយសប្បុរសធម៌ទៅប្រគល់ជូនកងរាជអាវុធហត្ថស្រុកក្រឡាញ់ដើម្បីចូលរួមចំណែកជាមួយមូលដ្ឋានកងរាជអាវុធហត្ថ ដែលកំពុងទប់ស្កាត់ការឆ្លងរីករាលក្នុងសហគមន៍​​ ។

ក្នុងពិធីនេះប្រគល់អំណោយនេះ ត្រូវបានទទួលរាក់ទាក់យ៉ាងកក់ក្តៅក្រោមវត្តមានលោកវរសេនីយ៍ត្រី អ៊ួន ម៉ាឌីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រុកក្រឡាញ់ ដើម្បីយកទៅបែងចែកបន្តទៅតាមគោលដៅ ដែលបានចូលរួមបំពេញភារកិច្ចដ៏មមារញឹក ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។ ដោយយោងតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ពីការបិទខ្ទប់ (Lockdown) ពីបណ្ដារខេត្តនាៗ ចូលមករាជធានីភ្នំពេញ។

អំណោយដែល្រគល់ជូនមូលដ្ឋានលកងរាជអាវុធហត្ថ ស្រុកក្រឡាញ់រួមមាន៖ ទឹកបរិសុទ្ធ ៣០យួរ, អាល់កុល ២០លីត្រ, មី ៥កេស, ទឹកសុីអុីវ ៣យួរ, និងម៉ាស់ ១០ប្រអប់ ស្មើ ៥០០ម៉ាស់៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម