ខេត្តសៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីសក័ ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ លោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកប្រាសាទបាគង អនុប្រធាន អាន គឹមសួ និងលោក សន សុខហេង ប្រធានទំនាក់ទំនងសាធារណៈ និងសមាជិក បាននាំអំណោយសប្បុរសធម៌ចូលរួមចំណែកជាមួយអាជ្ញាធរស្រុក វ៉ារិន ដែលកំពុងទប់ស្កាត់ការឆ្លងរីករាលក្នុងសហគមន៍ ។
ក្នុងពិធីនេះត្រូវបានមកទទួលអំណោយដោយលោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន ព្រមទាំងសមត្ថកិច្ចដែលឈរជើងនៅគោលដៅត្រួតពិនិត្យបឋម កូវីដ.១៩ផងដែរ ។ ក្នុងនោះដែរលោកអភិបាលស្រុកវ៉ារិនបានថ្លែងអំណរគុណចំពោះក្រុមការងារសមាគមចលនាយុវជនកម្ពុជា១៥៧ ជាខ្លាំងដែលបានផ្ដល់គ្រឿងឧបភោគបរិភោគដល់កងកម្លាំងដែលប្រចាំការនៅគោលដៅត្រួតពិនិត្យបឋមនេះផងដែរ។
ដោយយោងតាមអនុសាសន៍របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ពីការបិទខ្ទប់(Lock Down) ពីបណ្ដាលខេត្តនាៗ ចូលមករាជធានី ក្រុងផងដែរ។អំណោយទាំងនេះរួមមាន៖-ទឹកបរិសុទ្ធ១១០យួ-ម៉ាស់ ១០០០ ,មីម៉ាៗ ៦កេះ,ត្រីខ ១០០កំប៉ុង៕