Saturday, November 23, 2024
Header Banner

រកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន៣១៨នាក់ នៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាជនជាតិឥណ្ឌូនេស៊ី

បន្ទាយមានជ័យ៖រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មានអ្នកផ្ទុកកូវីដ-១៩ មានចំនួន៣១៨នាក់ (ស្រី១១៦នាក់) ភាគច្រើនជនជាតិឥណ្ឌូនេស៊ី ។ លោកបន្តថា ករណីវិជ្ជមានចំនួន៣១៨នាក់ ឆ្លងក្នុងសហគមន៍ ចំនួន៣១៤នាក់ និងពលករចំនួន៤នាក់(ស្រី២នាក់)។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានបញ្ជាក់ថាទីតាំងសម្រាប់ព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩ មានចំនួន៨កន្លែង ក្នុងក្រុងប៉ោយប៉ែតចំនួន៦កន្លែង និងក្រុងសិរីសោភ័ណចំនួន១កន្លែង និងមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីចំនួន១កន្លែង ដែលសម្រាប់ព្យាបាលអ្នកផ្ទុកកូវីដ-១៩ ស្ថានធ្ងន់ធ្ងរ ។ លោកបានសង្កត់ធ្ងន់ថា ក្រោយពេលពេលរកឃើញជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ ចនហាន់ ស៊ូហាន់តូ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះជួលបូរីដួងច័ន្ទ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់.ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរបិទខ្ទប់មិនអោយចេញ.ចូលនិងយកសំណាកអ្នកពាក់ព័ន្ធសង្ស័យជាបន្តបន្ទាប់ធ្វើតេស្តរហ័ស និងបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ រកឃើញអ្នកផ្ទុកកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍ ។ លោកបានបន្ថែមថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលបានជួយសង្គ្រោះស្ត្រីដែលផ្ទុកកូវីដ-១៩ម្នាក់ សម្រាលកូននៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតរួចផុតពីគ្រោះថ្នាក់។

ដោយយោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យជូនដំណឹងជាសាធារណៈថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលនៃការយកសំណាករកមេរោគកូវីដ-១៩ ចាប់ពីថ្ងៃទី២៥.២៦.២៧.២៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកផ្ទុកកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងសហគមន៍មានចំនួន២៤៤នាក់ ៕ ដោយ៖សុខទី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម