Friday, July 4, 2025
Header Banner

ក្រុមការងារចុះជួយឃុំកណ្តែក បានផ្តល់អំណោយដល់ សមាជិក គណបក្សប្រជាជនកម្ពុជា ភូមិជ្រៃចំនួន២០គ្រួសារ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃ អាទិត្យទី០២ ខែ ឧសភា ឆ្នាំ ២០២១នេះ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក ស្រុកប្រាសាទបាគង និងក្រុមការងារបានផ្តល់អំណោយដល់ សមាជិក គណបក្សប្រជាជនកម្ពុជា ភូមិជ្រៃចំនួន២០គ្រួសារ។

  សេចក្តីរាយការណ៍បានបន្តឲ្យដឹងថា ការផ្ដល់អំណោយនេះធ្វើឡើងក្រោមវត្តមានលោក សូរ ប្លាតុង ប្រធានគណបក្សស្រុកប្រាសាទបាគងនិង លោក ស៊ុន លី អនុប្រធានក្រុបការងារចុះជួយឃុំកណ្តែក តំណាង លោក ប៉ោ វណ្ណនិត ប្រធានក្រុមការងារចុះជួយឃុំកណ្តែក ព្រមទាំងសមាជិក​សមាជិកា បានចូលរួមផងដែរ។ក្នុងឱកាសនោះដែរលោក សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក ស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋថ្ងៃនេះក្រុមការងារចុះជួយឃុំកណ្ដែកបាននាំយកអំណោយដែលត្រូវបានផ្ដល់សមាជិក ទាំង២០គ្រួសារ ដោយមួយគ្រួសារទទួលបាន៖អង្ករ 10kg,មី ម៉ាម៉ា១កេស,ត្រីខ១យួរ,ទឹកស៊ីអ៊ីវ១យួរ,ទឹកត្រី១យួរ,ស្ករស១kg,អំបិល១kg,ប៊ីចេងកន្លះkg,ប្រេងឆា១L,ម៉ាស់១ប្រអប់៥០ម៉ាស់,ជែលលាងដៃ 500ml,ទឹកសុទ្ធ៥យួរភេសជ្ជៈ៣ដប។លោក សឹង្ហ សំរឹទ្ធិ បន្ថែមទៀតថា ខណៈកូវីដ១៩ កំពុងរាតត្បាតនេះដែរសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ននិងចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល គឺ ៣កុំនឹង ៣ការពារ។

ក្នុងនោះដែរលោកសូរ ប្លាតុង ប្រធានគណបក្សស្រុកប្រាសាទបាគង បានសម្តែងការរីករាយនិងកោតសរសើរនិងថ្លែងអំណរគុណដល់លោកប្រធាន និងលោកអនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក ដែលបាននាំយកអំណោយមកចែកជូនដល់ពលរដ្ឋដែលកំពុងខ្វះខាតនារដូវកាលកូវីដ១៩នេះ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម