Saturday, November 23, 2024
Header Banner

មន្ទីរសម្រាកព្យាបាលគង់រិទ្ធីII ត្រូវបិទជាបណ្ដោះអាសន្នដោយសាររកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៤នាក់

សៀមរាប៖មុននេះបន្តិចដោយយោងតាមហ្វេសប៊ុកផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាបមានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍២០កុម្ភៈនេះខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៤នាក់នៅថ្ងៃទី០២ខែឧសភាឆ្នាំ២០២១រួមមាន៖

១- ឈ្មោះឈួនសុជាតាភេទស្រីអាយុ៣០ឆ្នាំអាសយដ្ឋាននៅភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបបានធ្វើដំណើរមកពីខេត្តព្រះសីហនុកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២១និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរសម្រាកព្យាបាលគង់រិទ្ធីII ស្ថិតនៅភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបនាព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២១។ ២- ឈ្មោះយីរ៉ងភេទប្រុសអាយុ២៥ឆ្នាំអាសយដ្ឋាននៅភូមិជ្រៃម្រាក់ឃុំគោកគង់កើតស្រុកកញ្ចៀចខេត្តព្រៃវែងបានធ្វើដំណើរមកពីខេត្តព្រៃវែងកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០២១និងមានទំនាក់ទំនងនឹងឈ្មោះអូនអ៊នវិជ្ជមានជំងឺកូវីដ-១៩នៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១។ ៣- ឈ្មោះស្រីតុងឈីមភេទប្រុសអាយុ៣៩ឆ្នាំអាសយដ្ឋាននៅភូមិវាលសង្កាត់គោកចកក្រុងសៀមរាបបានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ។ ៤- ឈ្មោះស្រីសារ៉េតភេទប្រុសអាយុ៣៨ឆ្នាំអាសយដ្ឋាននៅភូមិវាលសង្កាត់គោកចកក្រុងសៀមរាបបានធ្វើដំណើរមកពីខេត្តកំពង់ស្ពឺមកដល់ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំនៅយប់ថ្ងៃទី០១ខែឧសភាឆ្នាំ២០២១ដែលរួមដំណើរជាមួយឈ្មោះស្រីតុងឈីមនិងអ្នករួមដំណើរមួយចំនួនដែលរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលបន្ទាប់។

ពាក់ព័ន្ធករណីទី១នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រេចបិទជាបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលគង់រិទ្ធីII ដែលស្ថិតនៅភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

រដ្ឋបាលខេត្តសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបសូមបង្កើនការប្រុង-ប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការការពារ៣ការពារ៣កុំនិងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាលនិងវិធានការចត្តាឡីស័ក។បុគ្គលទាំងឡាយណាល្មើសនឹងវិធានការនេះនឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ឬដាក់ពន្ធនាគារដោយអនុលោមតាមខ្លឹមសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាបសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើនិងធ្លាប់បានចេញ-ចូលមន្ទីរសម្រាកព្យាបាលគង់រិទ្ធីII ស្ថិតនៅភូមិមណ្ឌល៣សង្កាត់ស្លក្រាមក្រុងសៀមរាបចាប់ពីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០២១សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ប្រសិនបើមានការប្រែប្រួលសុខភាពសូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២៩៥៥៤៧៤/០៧៧៧៨៩០០៧ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ទទួលបានសេចក្តីជូនដំណឹងនេះស្នងការនគរបាលខេត្តមេបញ្ជាការកងរាជអាវុធហត្ថខេត្តរដ្ឋបាលក្រុងសៀមរាបប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធចៅសង្កាត់ស្លក្រាមនិងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបនិងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម