Tuesday, May 13, 2025
Header Banner

អាវុធហត្ថ ស្រុកឱរ៉ាល់ ចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញឈើជ្រុងប្រភទចម្រុះ ចំនួន ៦៨កំណាត់ប្រគល់ឲ្យជំនាញ

កំពង់ស្ពឺ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយទទួលបានបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានចេញប្រតិបត្តិការរុករកតាមតំបន់ព្រៃ ក៏បានប្រទះឃើញឈើជ្រុងប្រភទចម្រុះ មានឈ្លីច ម្រេញ ត្រសេក សុក្រំ ចំនួន ៦៨កំណាត់ មិនទាន់វាស់វែងដែលបានលាក់ទុកនៅចំណុចប៉ុយរ៉ុយ ក្នុងព្រៃដីឡូត៍ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក សោម ពុទ្ធតារា មេបញ្ជាការស្រុកឱរ៉ាល់ បានឲ្យដឹងថាករណីបង្ក្រាបបទល្មើសធនធានធម្មជាតិនេះកម្លាំងបានប្រគល់ឱ្យទៅមន្ត្រីជំនាញបរិស្ថានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីរក្សាទុក និងចាត់ការបន្តតាមនីតិវិធី ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម