បន្ទាយមានជ័យ៖នៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២១នៅក្រុងប៉ោយប៉ែតស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែតែកើតជំងឺកូវីដ-១៩ហើយឈឺពោះសម្រាលកូនដោយសុវត្ថិភាពនៅក្រុងប៉ោយប៉ែត ត្រូវបានលោកអភិបាលខេត្តជូនថវិកាជាការលើកទុកចិត្តដល់ក្រុមគ្រូពេទ្យ
លោកវេជ្ជបណ្ឌិតឡេច័ន្ទសង្វាតប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០២១មានស្ត្រីម្នាក់ឆ្លងជំងឺកូវីដ១៩ត្រូវបានឈឺឆ្លងទន្លេមានឈ្មោះលឹមអនអាយុ២៤ឆ្នាំរស់នោភូមិក្បាលស្ពាន១សង្កាត់.ក្រុងប៉ោយប៉ែតហើយក្រុមគ្រូពេទ្យសម្ភពនៃមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតបានខិតខំបង្កើនបានទាយិការមានទម្ងន់៣.២គីឡូក្រាមដោយសុវត្ថិភាព។
ឯកឧត្តមអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាដោយឃើញពីសកម្មភាពក្រុមគ្រូពេទ្យនៃមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតបានបង្កើតកូនជូនស្ត្រីម្នាក់ឈ្មោះលឹមអនដែលផ្ទុកវីរូសកូវីដ១៩បង្កើតដោយសុវត្ថិភាពទាំងម្តាយនិងកូនពិតជាកោតសសើរយ៉ាងខ្លាំងជាតបស្នងនិងលើកទុកចិត្តចំពោះក្រុមគ្រូពេទ្យសម្ភពទាំង៣នាក់ត្រូវជូនជារង្វាន់លើកទុកចិត្តចំនួន១.២០០.០០០រៀលនិងជូនស្ត្រីមានវិជ្ជមានកូវីដ១៩ហើយសម្រាលកូនស្រីចំនួន៥០០.០០០រៀល៕ដោយ៖ចិន្តា