ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក ឃឹម ម៉េងឃាង អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយ សមាជិក សមាជិកា និងបានសហការណ៍ជាមួយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ដែលដឹកនាំដោយ លោក រ៉េន រក្សា បាននាំយកអំណោយប្រគល់ជូនរដ្ឋបាលឃុំសង្វើយដើម្បីចាត់ចែងជូនដល់បងប្អូនដែលកំពុងធ្វើចត្តទ្បីស័កចំនួន ១០ គ្រួសារ ហើយក៏បានចុះទៅចែកជូនដល់ បងប្អូនដែលកំពុងធ្វើចត្តទ្បីស័ក នៅភូមិ ន្សែង ស្រុកជីក្រែង ផ្ទាល់ផងដែរ។
អំណោយដែលផ្តល់ជូនរួមមាន :
⁃ មី ១០កេស
⁃ ត្រីខ ១០យួរ
⁃ អំបិល ៥ គ.ក
⁃ ស្ករស ៥ គ.ក
⁃ ទឹកត្រី ១០ ដប
⁃ ទឹកសុីវអុីវ ១០ ដប
⁃ អង្ករ ១០០ គ.ក
⁃ ត្រកួន ១០ គ.ក
⁃ ត្រប់ ១០ គ.ក
⁃ ត្រសក់ ១០ គ.ក
⁃ ត្រទ្បាច ២០ គ.ក
⁃ ពងទា ១២០ គ្រាប់
+ អំណោយសម្រាប់គ្រួសារ នៅភូមិកន្សែង ទទួលបាន :
⁃ មីម៉ាម៉ា ១កេស
⁃ ត្រីខ ១ យួរ
⁃ អំបិល ៥០០ក្រាម
⁃ ស្ករស ៥០០ក្រាម
⁃ ទឹកត្រី ១ ដប
⁃ ទឹកសុីវអុីវ ១ ដប
⁃ អង្ករ ១០ គ.ក
⁃ ត្រកួន ១ គ.ក
⁃ ត្រប់ ១ គ.ក
⁃ ត្រសក់ ១ គ.ក
⁃ ត្រទ្បាច ២ គ.ក
⁃ ពងទា ១២ គ្រាប់
ក្នុងនោះផងដែរ លោក ឃឹម ម៉េងឃាង ក៏មានមតិផ្ដាំផ្ញើរ ដល់បងប្អូនដល់បងប្អូនដែលធ្វើចត្តទ្បីស័កទាំងអស់ សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ។