សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមការងារជាតំណាងមូលនិធិ MMO កម្ពុជាបានផ្តល់អំណោយមនុស្សធម៍ លើកតំបូងនៃមូលនិធិ ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបចំនួន៥២ គ្រួសារដែរត្រូវការស្បៀងជាចាំបាច់ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងមេរោគកូវិដ១៩ កំពុងវៃលុកខ្លាំងនៅទូទាំងពិភពលោករួមទាំងកម្ពុជាផងដែរ។
លោក ភ្លុក វីដេន តំណាងមូលនិធិ MMO កម្ពុជា ( អ្នករកប្រាក់ចំណូលតាមអនឡាញ) និងជាអ្នកផ្តួចផ្តើម បង្កើតមូនិធិ MMO បានថ្លែងថា៖ ដោយមានគោលបំណងរួមគ្នាមួយ ចង់ចូលរួមជាមួយរាដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅប្រយុទ្ធប្រឆាំងនិងមេរោគកូវិដ១៩ ចូលរួមចំណែកបរិចាក នូវធនធានដែល រៃអង្គាសបានពីបងប្អូន MMO ក្នុងប្រទេសកម្ពុជា មកផ្តល់ជូនដល់បងប្អូន ដែលកំពុងជួបនូវការខ្វះខាតចាំបាច់នៅស្បៀងប្រចាំថ្ងៃ ហើយថ្ងៃនេះជាលើកតំបូង ដែលបានយកមកចែកជូនបងប្អូនដោយផ្ទាល់។
លោកបានលើកឡើងថា ពលរដ្ឋរស់នៅក្រុងសៀមរាប ភាគច្រើនប្រភពចំណូលបានមកពីទេសចរណ៍ ដោយមានមេរោគកូវិដ១៩ វ៉ៃលុកខ្លាំងនៅលើកពិភពលោក ក្នុងនោះប្រទេសកម្ពុជាផងដែរ កត្តាទាំងនេះបានធ្វើរអោយប្អូនប្រជាពលរដ្ឋ ពិបាកក្នុងការរកប្រភពចំណូល មកទ្រទ្រង់ជីវភាពគ្រួសារ។
លោក ភ្លុកវីដេន បានពោលថា សម្រាប់ពួកលោក MMO ក៏មិនជាអ្នកមានធូធារខ្លាំងនោះទេ តែក្នុងកំឡុងកូវីដនេះ នូវមានឱកាសខ្លះអាចសាងប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពបាន ហេតុនេះហើយបានជាកក្រុមMMOបានគិតដល់ពលរដ្ឋថាត្រូវធ្វើរអ្វីមួយជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពេលនេះ។
លោកបានស្មើរសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និងអជ្ញាធរ ដើម្បីប្រយុទ្ធប្រឆាំងជាមួយមេរោគកូវិដ១៩ កាត់ផ្តាច់ឬសគល់នៃការចម្លង ក្នុងសមគមន៍ និងក្នុងប្រទេសកម្ពុជា សូមកុំភ្លេចអនុវត្តជាប្រចាំ នូវវិធាន ៣កុំ ៣ការពារ។
លោក ហ៊ា ហាវ ប្រធាន ក្រុមប្រឹក្សា សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប បានកោតសរសើរ ចំពោះទឹកចិត្តមនុស្សធម៍របស់ប្អូនៗ MMO កម្ពុជា ដែលបានយកអំណោយមកចែកជូននៅពេលនេះ. លោកថាមានបងប្អូនច្រើនគ្រួសារទៀត ដែលត្រូវការស្បៀង អជ្ញាធរបានគិតដល់ចំណុចនេះ ហើយនិងគៀងគររកសប្បុរសជនបន្ថែមទៀត តាមដែលអាចធ្វើរទៅបាន ដើម្បីចូលរួមចំណែកជាមួយ រដ្ឋបាល ក្រុងខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខដឹកនាំ។
លោកបានស្នើរអោយបងប្អូន ចូលរួមអនុវត្តន៍ នូវវិធាន ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ត្រូវជូនតំណឹងដល់អជ្ញាធរ នៅពេលមានពលរដ្ឋ ដែលទើបចូលមកមូលដ្ឋាន ឬចេញពីតំបន់ប្រឈម ដើម្បីអោយអជ្ញាធរ បានដឹងនិងចាត់វិធានការ ដើម្បីកុំអោយមេរោគកូវីដចូលដល់សហគមន៍។
មូលនិធិ MMO កម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នាព្រឹកថ្ងៃទី០៣ ខែមេសាឆ្នាំ២០២១នេះ នៅភូមិថ្មី និង ភូមិវិហាចិន សង្កាត់ស្វាយដង្គំក្រុងសៀមរាប។
អំណោយទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ២០គីឡូ មីមួយកេស ត្រីខ ២០កំប៉ុង ប្រេងឆាមួយលីត្រ ទឹកត្រីមួយដប ទឹកសុីអីវ មួយដប៕ដោយ៖វាយោ