Tuesday, May 13, 2025
Header Banner

សូមបញ្ឍប់ហិង្សាទៀតទៅ…ទំនាស់ក្នុងគ្រួសារ ប្រពន្ធចាក់សាំងដុតប្តីនិងកូនរបួសធ្ងន់នៅខ្នងភ្នំគូលែន ត្រូវនគរបាលឃាត់ខ្លួន

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីយកសាំងមកចាក់លើដងខ្លួនប្តីរួចដុតរាលឆេះដល់កូន២នាក់ដែលកំពុងដេកលក់បណ្តាលឲ្យរបួសធ្ងន់។

  លោកឧត្តមសេនីយ៍ត្រី ភឹង​ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៤ខែឧសភា នេះថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្ត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡូន សាន្ត ភេទស្រីអាយុ២៦ ឆ្នាំមុខរបរកសិករ រស់នៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលបានប្រព្រឹត្តបទល្មើសករណីប៉ុនប៉ងឃាតកម្ម កាលពីវេលាម៉ោង១៤និង០០ នាទី ថ្ងៃទី៣០មេសាឆ្នាំ២០២១។លោកបន្ថែមថា កម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡូញ ឡា  បានរាយការណ៍ថាមានករណីភ្លើងឆេះលើជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ ៤៨ឆ្នាំ នៅដីចំការរបស់ខ្លួន (ឆ្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៤គីឡូ) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយទទួលបានព័ត៌មាននេះកម្លាំងយើង បានចុះស្រាវជ្រាវស៊ើបអង្កេតជុំវិញករណីខាងលើនេះ។ក្នុងនោះប្រជាពលរដ្ឋបានបញ្ជាក់ថាគេបានឃើញជនរងគ្រោះឈ្មោះ គង់ ឆាយ ស្ថិតក្នុងស្ថានភាពឆះខ្លោចលើដងខ្លួន និងផ្ទៃមុខ បានរត់មកដល់ភូមិ ហើយត្រូវគេបានជូនទៅមណ្ឌលសុខភាពខ្នងភ្នំ តែដោយមានស្ថានភាពធ្ងន់ធ្ងរក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។លោកបន្ថែមថា តាមការស្តាប់បំភ្លឺឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ ៦ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថា ម្តាយរបស់គេជាអ្នកចាក់សាំងដុតឪពុករបស់ខ្លួន ដោយសារកាលពីព្រឹកចន្លោះម៉ោង៩ នៃថ្ងៃខែឆ្នាំ កើតហេតុឪពុក ម្តាយខ្លួនមានជម្លាះនិងគ្នា លុះពេលរសៀលខណ:ពេលជនរងគ្រោះជាឪពុកកំពុងដេកលក់ ត្រូវបានម្តាយយកសាំងចាក់ស្រោចពីលើដុតតែម្តង ក្នុងហេតការនោះក៏បណ្តាលឲ្យប្អូនៗរបស់ខ្លួន២នាក់ទៀតមានឈ្មោះ ឆាយ ស្រីមួយ ភេទស្រី អាយុ ៤ឆ្នាំនិងឈ្មោះ ឆាយ ស្រីពីរ ភេទស្រីអាយុ ៣ឆ្នាំរលាកភ្លើងរងរបួសផងដែរ ដោយពួកគេដេកនៅក្បែឪពុក។លុះដល់ថ្ងៃទី០២ខែឧសភាឆ្នាំ២០២១ វេម៉ោង ៩:៣០នាទី កម្លាំងនគរបាល បាននាំខ្លួនជនសង្ស័យឈ្មោះ ឡូញ សាន្ត មកធ្វើការសាកសួរ ដោយគេបានឆ្លើយសារភាពថា រូបគេនិងជនរងគ្រោះគឺជាប្ដីប្រពន្ធនឹងគ្នាតែងតែមានទំនាស់ពាក្យសំដីនិងផ្ទុះអំពើហិង្សាក្នុងគ្រួសារជាញឹកញាប់។ ជាក់ស្ដែងនៅថ្ងៃកើតហេតុវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ប្ដីរបស់ខ្លួនបានផឹកស្រាស្រវឹង វាយបំផ្លាញទ្រព្យសម្បត្តិ និងវាយសម្លាប់មាន់ចោលអស់ចំនួន ៤ក្បាលហើយខ្លួនបានស្ដីបន្ទោសធ្វើឲ្យប្ដីខឹងស្ទុះមកធ្លាក់ខ្លួនចំចង្កេះចំនួន ២ជើងបណ្ដាលឲ្យដួល។ក្រោយមកនៅវេលាម៉ោង ១៤:០០នាទី ថ្ងៃខែឆ្នាំដដែលខណៈពេលដែលប្ដីកំពុងដេកលង់លក់នៅក្នុងខ្ទមចាំចំការខ្លួនបានយកសាំងចាក់ស្រោចទៅលើខ្លួនរបស់ប្ដីហើយដុតតែម្ដងបណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួន ហើយក្នុងហេតុការណ៍នោះបណ្ដាលឲ្យកូនស្រីរបស់ខ្លួនដែលមានឈ្មោះខាងលើរងរបួសផងដែរ។

   បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួន និងរៀបចំសំណុំរឿងទៅតុលាការដើម្បីចាត់ការបន្ត៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម