សៀមរាប៖លោកវរសេនីយ៍ឯកជ្រិញ គឹមនី នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាបបានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបនិងលោកឧត្តមសេនីយត្រីម៉ក់ ធារ៉ា ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានចុះអនុវត្តការងារល្មើសច្បាប់មួយចំនួននៅក្នុងខេត្តសៀមរាប។ជាក់ស្ដែងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះកម្លាំងនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ភិរម្យ នាយរងការិយាល័យ សហការជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្ត កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលទីតាំងជីកបកយកអាចម៍ដីចំនួន ០១ទីតាំង គ្មានអាជ្ញាបណ្ណចល័ត(កំពុងដំណើរការស្នើសុំច្បាប់)។លោកបានបន្តឲ្យដឹងថា ម្ចាស់ឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួនៈ-អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, -រថយន្តដឹកដី ចំនួន០៣គ្រឿង,-ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ,-ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្នដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធទើបអាចដំណើរការអាជីវកម្មឡើងវិញបាន ៕ដោយ៖វាយោ