បន្ទាយមានជ័យ៖នៅវេលាម៉ោង៨នឹង៣០នាទី យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចេញល្បាតឃាត់រថយន្តម៉ាកស្តារិក ចំនួន ១គ្រឿង ដឹកពលករបម្រុងនាំឆ្លងដែនចំនួន ១២នាក់ តាមផ្លូវក្បែរព្រំដែនចន្លោះភូមិដំណាក់កកោះ និងភូមិរបើកស្វាយ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ឃាត់ខ្លួនម្ចាស់រថយន្តនិងពលករចំនួន១២នាក់មានៈ ១.ឈ្មោះ ស្រឿង សារ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ (ជាម្ចាស់រថយន្តដឹកពលករ) រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក, ២.ឈ្មោះ ឡោម រិត ភេទប្រុស អាយុ៥៥ឆ្នាំ, ៣.ឈ្មោះ រី ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ, ៤.ឈ្មោះ ស្មុត ណាង ភេទស្រី អាយុ៣៩ឆ្នាំ, ៥.ឈ្មោះ ស្មុត ស៊ូ ភេទប្រុស អាយុ១ខួប, ៦.ឈ្មោះ អាន វិត ភេទស្រី អាយុ៣២ឆ្នាំ, ៧.ឈ្មោះ ស្មុត ទន់ ភេទស្រី អាយុ៣៣ឆ្នាំ, ៨.ឈ្មោះ តៃ តាវ៉ាន់ ភេទប្រុស អាយុ២ខួប, ៩.ឈ្មោះ ភ្លឿង ប៉ក ភេទប្រុស អាយុ២៥ឆ្នាំ, ១០.ឈ្មោះ ឃួន ចន្នី ភេទស្រី អាយុ១៨ឆ្នាំ, ១១.ឈ្មោះ ហ៊ូ ចន្នី ភេទស្រី អាយុ១៨ឆ្នាំ, ១២.ឈ្មោះ លឿម ផល្លា ភេទស្រី អាយុ១១ឆ្នាំ ដែលរស់នៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
លោកបានបញ្ជាក់ថា នៅពេលដែលឃាត់ខ្លួនពលករ គឺកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានចេញល្បាតតាមផ្លូវក្នុងភូមិឈរជើងគោលដៅតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោក បានឃាត់រថយន្ត១គ្រឿង ធុនស្តារីក ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ 2BB-9491 ដែលដឹកពលករចំនួន១១នាក់ (ស្រី៧នាក់ កុមា៣នាក់) បម្រុងនៅឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ហើយឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក។
លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ក្រោយឃាត់ម្ចាស់ឡាននិងពលករប្រុស.ស្រីចំនួន១១នាក់ បានសាកសួរតាមសំដីគឺពួកគាត់ត្រូវបានទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ដែលសន្យាជូនដល់កន្លែងធ្វើការម្នាក់យកតំលៃ៥.០០០បាត និងកូនក្មេងអត់យកលុយទេ ដែលពួកគាត់ត្រូវបានម្ចាស់រថយន្តទៅដឹកដល់ម្ចាស់ដឹកដល់ផ្ទះដើម្បីបម្រុងឆ្លងព្រំដែនដល់ទឹកដីថៃ មេខ្យល់ថៃយករថយន្តមកទទួលយកទៅដល់កន្លែងធ្វើការតែមិនទាន់បានឆ្លងផងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក និងម្ចាស់រថយន្តជាមេខ្យល់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕ដោយ៖សុខទី