Saturday, November 23, 2024
Header Banner

អាជ្ញាធរស្រុកប្រាសាទបាគង ចុះពិនិត្យការទន្ទ្រានដីព្រៃលិចទឹកដែលក្រុមឈ្មួញលួចឈូសឆាយ

សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំង នៃតំបន់ព្រៃលិចទឹក ដែលមានជនល្មើសមិនស្គាល់អត្តសញ្ញាណបានលួចឈូសឆាយទន្ទ្រានយក នៅចំណុចស្បែកខ្លាក់  ភូមិគោកធ្លក និងនៅក្រោមចំណុច ទំនប់ទឹកថ្លា ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង  ខេត្តសៀមរាប ។

លោកអភិបាលស្រុកបានលើកឡើងថា ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងរៀបចំ ផែនការដាំដើមឈើជួសឡើងវិញ កំណត់ទីតាំង និងទំហំ ព្រមទាំងបើកការស្រាវជ្រាវរកជនល្មើស យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អោយបាន ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹកអោយបានគង់វង្ស ធ្វើជាជម្រកសម្រាប់ត្រីពងកូន នារៀងរាល់រដូវវស្សាទឹកឡើង ។

ចំណែកអាជ្ញារធរភូមិ ឃុំ ត្រូវរៀបចំក្រុមការងារ ធ្វើការល្បាត ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន ឈូសឆាយព្រៃលិចទឹកនេះ អោយខ្លាំងក្លាជាងមុន ជាពិសេស រួមគ្នារកវិធីបង្ការកុំអោយមានភ្លើងឆេះព្រៃ និងត្រៀមលក្ខណៈពន្លត់ផងដែរ ។

ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានស្នើអោយបងប្អូនប្រជាកសិករ ដែលអាស្រ័យផល ក្បែទីតាំងនេះ ជួយសហការណ៍ ផ្តល់ព័ត៌មានមកអាជ្ញាធរយើង ក្នុងករណីបង្ក្រាបបាន រដ្ឋបាលស្រុកនឹងផ្តល់រង្វាន់លើកទឹកចិត្តជូនផងដែរ ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម