ខេត្តសៀមរាប៖នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១ លោក រំ រាន់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកពួក ខេត្តសៀមរាប ព្រមជាមួយសមាជិក សមាជិកា និងសប្បុរសជន បាននាំយកអំណាយជូនលោក សេីរ វណ្ណះ នាយប៉ុស្តិ៍នគបាលរដ្ឋបាលបល្ល័ង្ក នៃអធិការដ្ឋាននគបាលស្រុកប្រាសាទបាគង ដែលមានគោលដៅឈរជេីងនៅផ្លូវជាតិលេខ៦៧ (ហាយវ៉េ) ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ជាប់ព្រំប្រទល់នឹង ភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី តាមរយះលោកនាយប៉ុស្តិ៍ ដេីម្បីចែកជូនកងកម្លាំងតាមគោលដៅក្នុងការទប់ស្កាត់មេរោគកូវីដ-១៩។+ អំណោយដែលត្រូវចែកជូនមានដូចខាងក្រោម៖⁃ ជែលលាងដៃចំណុះ ៥០០ មល ចំនួន ១០ដប⁃ ត្រី ខកំប៉ុង ៤ យួរ⁃ មី ៤ កេស⁃ ម៉ាស់ ២៥០មាស់⁃ ទឹកបរិសុទ្ធ ៣០យួរ។
ក្នុងនោះផងដែរ លោក រំ រាន់ ក៏បានមាន មតិផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ( ៣កុំ ៣ការពារ ) ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕