Saturday, November 23, 2024
Header Banner

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) យកអំណោយប្រគល់ជូនបងប្អូនដែលកំពុងធ្វើ ចត្តាទ្បីស័កចំនួន ៨ គ្រួសារ ស្រុកជីក្រែង

ខេត្តសៀមរាប៖នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១លោក ធី ប៊ុនថា អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក​ សមាជិកា និងបានសហការណ៍ជាមួយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ដែលដឹកនាំដោយ លោក រ៉េន រក្សា បាននាំយកអំណោយប្រគល់ជូនបងប្អូនដែលកំពុងធ្វើចត្តាទ្បីស័កចំនួន ៨ គ្រួសារ នៅ ភូមិចក និង ភូមិតាព្រំ។+អំណោយដែលចែកជូនក្នុង១គ្រួសារ ទទួលបាន:-មី ១កេស-ត្រីខ ១ យួរ-អំបិល ៥០០ក្រាម-ស្ករ ៥០០ក្រាម-ទឹកត្រី ១ ដប-ទឹកសុីវអុីវ ១ ដប-អង្ករ ១០ គ.ក-ត្រកួន ១ គ.ក-ត្រប់ ១ គ.ក-ត្រសក់ ១ គ.ក-ត្រទ្បាច ១ គ.ក-ពងទា ១២ គ្រាប់។

ក្នុងនោះ លោក ធីប៊ុនថា ក៏ក៏បានមានមតិផ្ដាំផ្ញើ ដល់បងប្អូនដែលធ្វើចត្តាទ្បីស័កទាំងអស់ សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ( ៣កុំ ៣ការពារ ) ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម