សៀមរាប៖នៅព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នេះ លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំមន្ត្រីរាជការនៃមូលដ្ឋានស្រុក ជួបសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគមកឧបត្ថម្ភជូនដល់គ្រួសារពលរដ្ឋមួយគ្រួសារ ដែលមានមេគ្រួសារ ឈ្មោះ ពោរ ពុយ ភេទប្រុស អាយុ៣៦ឆ្នាំ មានសមាជិក ៨នាក់ ដែលកំពុងធ្វើចត្តឡីស័កនៅផ្ទះ ក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ។
គ្រឿងឧបភោគបរិភោគ ដែលនាំមកឧបត្ថម្ភជូននាពេលនេះ មានអង្ករ៣០ គីឡូក្រាម, មី២កេស,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធ៥ យួរ និងម៉ាស់ ២ដុំ (១០០ម៉ាស់)។
សូមជម្រាបជូនថា កាលពីថ្ងៃដំបូងនៃការចាប់ផ្តើមធ្វើចត្តឡីសក័នៃគ្រួសារនេះ រដ្ឋបាលឃុំកណ្តែកក៏ធ្លាប់បាននាំគ្រឿង ឧបភោគ បរិភោគមកឧបត្ថម្ភជូនដល់គ្រួសារនេះម្តងរួចមកហើយ ដើម្បីរួមចំណែក សម្រាលដល់ការលំបាក នឹងគាំទ្រអោយការធ្វើចត្តឡីសក័របស់បងប្អូនប្រជាពលរដ្ឋ អាចសម្រេចទៅបាន ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និងរួមចំណែកទប់ស្កាត់មេរោគកូវិដ-១៩កុំអោយឆ្លងចូលសហគមន៍យើងផងដែរ៕
“រួមសុខរួមទុក្ខជាមួយគ្នានិងជួយគ្នាក្នុងគ្រាលំបាក”