សៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ខ្លួន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងវត្តមានរបស់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ចំណុះសាលាខេត្ត អាជ្ញាធរក្រុង ស្រុក ប្រមាណជាង ១០០នាក់ បានចូលរួម ។
ក្នុងកិច្ចប្រជុំនេះ មានរបៀបវារ:ចំនួន ៦ រួមមាន៖១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។
៦- បញ្ហាផ្សេងៗ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះ។
ក្នុងកិច្ចប្រជុំនោះដែរ ក៏បានពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា ដែលកើតមានឡើងជុំវិញការអនុវត្តការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុក ៕ដោយ៖វាយោ