Saturday, November 23, 2024
Header Banner

កំលាំងចម្រុះស្រុកអន្លង់វែង ចុះបិទទីតាំងលក់ឱសថស្ថាន ២កន្លែង ជាបណ្តោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកអ្នកពាក់ព័ន្ធជាសមាជិកក្នុងគ្រួសារ និងអ្នកជំងឺ សរុបចំនួន ២២នាក់

ខេត្តឧត្ដរមានជ័យ៖ ក្រោយពីមានការបិទទីតាំងលក់ឱសថស្ថានពីរកន្លែង ទី១ ទីតាំងពិគ្រោះព្យាលជម្ងឺទូរទៅ ភួង ថាវី នៅស្រុកត្រពាំងប្រាសាទ និងទី២ ឱសថស្ថានសុវណ្ណដែន ហៅ​ «ពេទ្យបាន» ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងយកអ្នកពាក់ពន្ធចំនួន ២២នាក់ ធ្វើសំណាកលើកទី១បានរកឃើញ នៅវេលាម៉ោង១៤ និង២០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអវិជ្ជមានកូវីដ១៩ទាំងអស់។

អាជ្ញាធរសមត្ថកិច្ច និងមន្រ្តីសុខាភិបាលនៃមន្ទីពេទ្យបង្អែកស្រុកអន្លង់វែងចំនួន ០៤នាក់ ដឹកនាំដោយលោក នៅ សំអន ប្រធានការិយាល័យប្រតិបត្តិស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ចុះធ្វើការស្រាវជ្រាវករណី ឈ្មោះហិន វុត្ថា ភេទប្រុស អ្នកដើរលក់ឪសថរបស់ក្រុមហ៊ុនវត្តីឪសថ មកពីទីក្រុងភ្នំពេញ មានវិជ្ជមានកូវីដ១៩ ហើយបានយកឪសថទៅលក់អោយឈ្មោះត្រាច សុវណ្ណដែន ភេទស្រី អាយុ៣២ឆ្នាំ ផ្ទះគ្រូពេទ្យព្យាបាលឯកជន ជម្ងឺទូទៅ និងជម្ងឺកុមារ ស្ថិតនៅក្នុងភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងទីតាំពិគ្រោះជម្ងឺទូទៅ ភួង ថាវី នៅក្នុងស្រុកត្រពាំងប្រាសាទ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

យោងតាមការស្តាប់ការបំភ្លឺ ខ្លួនពិតជាបានទទួលទិញថ្នាំពេទ្យពីឈ្មោះ ហិន វុត្ថា ចំនួន ១០ប្រអប់ គឺថ្នាំប្រភេទ NANOCALCIUM ពិតប្រាកដមែនដោយនៅពេលដែលទាក់ទងគ្នា គឺនៅមានកំលាតពីគ្នាចំងាយ១ម៉ែត្រដោយមានការពាក់ម៉ាស់ត្រឹមត្រូវ។

នៅវេលាម៉ោង១៥.០០នាទីថ្ងៃខែឆ្នាំដដែលលោក ហោ ជិនវិរយុទ្ធ អភិបាល នៃគណះអភិបាលស្រុកអន្លង់វែង​ បានដឹកនាំកំលាំងចំរុះចុះបិទទីតាំងខាងលើជាបណ្តោះអាសន្នដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកដែលមានសមាជិកក្នុងក្រុមគ្រួសារនិងអ្នកជំងឺចំនួនសរុប២២នាក់។

បច្ចុប្បន្ន​នាក់ពាក់ពន្ធទាំង២២នាក់ខាងលើបានត្រូវបានក្រុមគ្រូពេទ្យបានពិនិត្យលើកទី១អវិជ្ជមានកូវីដទាំងអស់៕ដោយ៖អៀងសេង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម