សៀមរាប៖នៅទីបំផុតកម្លាំងអាវុធហត្ថខេត្តសៀមរាបសហការជាមួយអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនប្រុសម្នាក់ដែលសម្លាប់មិត្តស្រីរបស់ខ្លួន(សញ្ជាតិខ្មែរជនជាតិស្វីស)យកទ្រព្យសម្បត្តិរួចបម្រុងគេចខ្លួន នោះបានហើយ។ហេតុការណ៍គាត់សួរនេះធ្វើឡើងនៅវេលាម៉ោងប្រមាណជា២០ថ្ងៃទី៦ ខែឧសភាឆ្នាំ២០២១នៅចំណុចព្រំប្រទល់ស្រុកសង្កែនិងស្រុកមោងឬស្សីនៅខេត្តបាត់ដំបង។
សូមរំលឹកថា នៅរសៀលថ្ងៃទី៥ខែឧសភាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យមានករណីឃាដកម្មនៅចំនុចផ្ទះជួលដាច់ ស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានពត៌មានហើយសមត្ថកិច្ចបានចុះស្រាវជ្រាវ ពិនិត្យឃើញថាជនរងគ្រោះមានឈ្មោះ ចន្ថា ហ្គោរ៉េត (CHANTHA GORRET) ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X១៨៥៧៩៩៨ មុខរបរចូលនិវត្តន៍ ចូលមកស្នាក់នៅទីតាំងកើតហេតុខាងលើកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ជាមួយសង្សារឈ្មោះ ម៉ឺន វិមល ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកមផ្ទះនៅខេត្តតាកែវ (គេចខ្លួនបាត់)។ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ បែកលលាដ៍ក្បាល (ករណីឃាតកម្ម ចាក់និងវត្ថុមុតស្រួច វាយនិងវត្ថុរឹងផ្នែកក្បាល រួចអូសទៅផ្កាប់មុខនិងខ្នេីយខ្ទប់បណ្តាលអោយចេញលាមក ស្ទះដង្ហេីមស្លាប់ នៅកន្លែងកេីតហេតុ)។
អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា បច្ចុប្បន្នកម្លាំងជំនាញកំពុងនាំយកបុរសជនសង្ស័យខាងលើមកសួរនាំនិងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ដោយ៖វាយោ