ខេត្តសៀមរាប៖នៅថ្ងៃសុក្រ ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោក ផយ ម៉ក់ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកវ៉ារិន បានទទួលការឧបត្ថម្ភ ផ្លែឪទ្បឹក ចំនួន ១តោន ពី លោក គីម សាក់ ម្ចាស់ចំការឪទ្បឹក តាមរយៈលោក រ៉េន រក្សា ក្រុមការងារ យុវជនស្រលាញ់សន្តិភាព និងក្រោមការសម្របសម្រួលដោយ លោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកជីក្រែង បានដឹងនាំសមាជិកនាំយកអំណោយនេះ ទៅប្រគល់ជូន រដ្ឋបាលស្រុកវ៉ារិន ។
+អំណោយដែលប្រគល់ជូនរួមមាន ÷
– ទឹកពិសារបរិសុទ្ធ ៤០ យួរ
– ឪទ្បឹក ១តោន ឧបត្ថម្ភដោយ លោក គីម សាក់
ក្នុងនេះផងដែលលោក ចែម ចន្ថា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)ស្រុកជីក្រែង និង លោក គីម សាក់ បាន សំណេះសំណាល ជាមួយរដ្ឋបាល ស្រុកវ៉ារិន សូមចូលអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕