ខេត្តសៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃសុក្រ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តសៀមរាប បានដឹងនាំសមាជិកនាំយកអំណោយនិងថវិកាមួយចំនួនប្រគល់ជូនលោក កាន់ គា នាយកសាលាបឋមសិក្សាទៀបាញ់សែនជ័យគូលេន ដែលស្ថិតនៅភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងខេត្តសៀមរាប។ + អំណោយដែលប្រគល់ជូនរួមមាន៖ ⁃ អាល់កុល១០លីត្រ⁃ ម៉ាស់ចំនួន២៥០០ម៉ាស់
⁃ ថវិកាចំនួន៤០មឺុនរៀលសម្រាប់ទិញអង្គចងចាំ (Hard Disk) សម្រាប់ផ្ទុកទិន្ន័យរបស់សាលា។
ក្នុងឪកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ហ៊ុន ប៉ូគា បានមានមតិសំណេះសំណាលផ្តាំផ្ញើជាមួយលោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សនៅក្នុងសាលាអោយយកចិត្តទុកដាក់អោយបានខ្ពស់ នូវអនាម័យក្នុងសាលា ហើយជាពិសេសសូមអោយចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ(៣កុំនិង៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីមេរោគកូវីដ-១៩ដ៏កាចសាហាវនេះផងដែរ៕