Saturday, November 23, 2024
Header Banner

អុឹង ថៃលី អាជីវកនៅផ្សារក្រោម ដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវតុលាការសម្រេចឃុំខ្លួន

ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង០៩និង ៣០នាទីព្រឹកថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២១ តុលាការសម្រេចឱ្យសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន ឈ្មោះ អុឹង ថៃលី ចោទពីបទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក។ បើតាមប្រភពពីសមត្ថកិច្ចនគរបាលការិយាល័យជំនាញនៃស្នងការនគរបាលខេត្ត បានប្រាប់ថា ជនសង្ស័យ ឈ្មោះ អុឹង ថៃលី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាបក្រុង/ខេត្តសៀមរាប មុខរបរអាជីវករលក់ដូរនៅផ្សារក្រោម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ក្រោយពេលដែលសមត្ថកិច្ចយើងរកឃើញថា ជនសង្ស័យរូបនេះបានគេចវេះពីការធ្វើចត្តាឡីស័ក បណ្តាលឱ្យមាន ការចម្លងជម្ងឺកូវីដ១៩ បន្តចូលក្នុងសហគមន៍ចំនួន០៧ នាក់ (ជាអាជីវករនៅផ្សារក្រោម) ។ បន្ទាប់ធ្វើការសាកសួរជនសង្ស័យត្រូវបាន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះ អាសន្ននៅពន្ធនាគារខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ គេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ។ សមត្ថកិច្ចចាត់វិធានការណ៍ផ្លូវច្បាប់លើឈ្មោះ អ៉ឹង ថៃលី ក្រោយពេលដែលសមត្ថកិច្ចយើងរកឃើញថា ជនសង្ស័យរូបនេះបានគេចវេះពីការធ្វើចត្តាឡីស័ក បណ្តាលឲ្យមានការចម្លងជម្ងឺកូវីដ១៩បន្តចូលក្នុងសហគមន៍ចំនួន ០៧នាក់(ជាអាជីវករនៅផ្សារក្រោម)។
ចំពោះជនសង្ស័យឈ្មោះ អុឹង ថៃលី ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលមួយរូបដែលបានចេញ ចូលហាងកាហ្វេលឹង្គ១០០០ជាប្រចាំ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ហើយបានព្យាយាមគេចវេះពីការយកសំណាកនិងធ្វើចត្តាឡីស័ក ទោះបីជាខ្លួនបានទទួលព័ត៌មានពីមិត្តភ័ក្រ្តនិងបានឃើញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក៍ដោយ នឹងបានបន្តទៅលក់ដូរនៅផ្សារក្រោមនិងទៅកន្លែងផ្សេងទៀតជាធម្មតា រហូតដល់ថ្ងៃទី ០៩-០៤-២០២១ ទើបសមត្ថកិច្ចយើងស្វែងរកឃើញនិងបញ្ជូនមកយកសំណាក ធ្វើតេស្តនិងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យ ក្រោយ ពេលក្រុមគ្រូពេទ្យបានរកឃើញអ្នកវិជ្ជមានដែលពាក់ព័ន្ធនឹងទីតាំងហាងកាហ្វេលឹង្គ ១០០០ចំនួនពីរនាក់បន្ថែមរួមមាន ឈ្មោះ ពុធ សំអាត និងឈ្មោះ ទាវ សូវៀត។ រហូតដល់ថ្ងៃទី១១-០៤-២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាក ទៅពិនិត្យទទួលបានលទ្ធផលបញ្ជាក់ថាបុគ្គលនេះមានវិជ្ជមានកូវី១៩។អំពើគេចវេះរបស់បុគ្គលនេះបានបណ្តាលឲ្យមានការចម្លងបន្តចូលក្នុងសហគមន៍ចំនួន០៧នាក់។
បន្ទាប់ពីព្យាបាលជាសះស្បើយកាលពីថ្ងៃទី ២២-០៤-២០២១ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្ត និងត្រូវមកយកសំណាក ធ្វើតេស្តម្តងទៀតនាថ្ងៃទី០៦-០៥-២០២១ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមានក៍ត្រូវបានសមត្ថកិច្ចយើងនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញបានបញ្ជូនខ្លួនទៅដាក់ពន្ធនាគារបណ្តោះអាសន្នតាមដេការរបស់តុលាការខេត្ត៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម