បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីបុរសម្នាក់បានហុតទឹកសម្លរម្ជូរកង្កែបបណ្តាលឲ្យអួលស្លាប់ នៅវេលាម៉ោង៦នឹង៣០នាទីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកត្រាចឃុំឈ្លួរមានជ័យស្រុកព្រះនេត្រព្រះ។
លោកវរសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ សាត រើន ភេទប្រុសអាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
លោកបានបន្តថា តាមសំដីស្ត្រីឈ្មោះ ភួន រ៉ាន អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធបានឲ្យដឹងថា មានភ្លៀងមួយមេធំដក់ទឹកតាមស្រែបានដើរចាប់កង្កែបឃ្លានសម្លរម្ជូរកង្កែបបានស្លរអោយហូបជាមួយគ្នាមានកូនៗហើយពេលហុតទឹកសម្លរឈ្លក់អាការៈអន្ទះអន្ទែងហើយមានអ្នកជិតខាងបានរត់មកជួយរឺតទ្រូងបណ្តាលឲ្យដាច់ខ្យល់ស្លាប់។
លោកវរសេនីយ៍ឯក មាស រិទ្ធី បានបញ្ជាក់ថា ក្រោយទទួលព័ត៌មានមន្ត្រីនគរបាលជំនាញនិងមន្ត្រីពេទ្យបានទៅពិនិត្យសពឃើញថាជនរងគ្រោះស្លាប់បណ្តាលមកពីហុតទឹកសម្លរម្ជូរឈ្លក់។ក្រោយពេលពិនិត្យហើយប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខទី