Friday, July 4, 2025
Header Banner

នគរបាលខេត្តកំពង់ចាម បំបែកសំណុំរឿងអំពើលួច ឃាត់ខ្លួនបានជនសង្ស័យដូចសម្លកំពិស!

កំពង់ចាម​៖​សេចក្តីរាយការណ៍បានឲ្យដឹងដា ជនសង្ស័យ​ ចំនួន​ ៣នាក់​ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនពាក់ព័ន្ធករណីលួុចមានស្ថានទម្ងន់ទោស​ ព្រមទាំងប្រើអាវុធខុសច្បាប់ ។រួចបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដល់ភ្នំពេញថែមទៀត។

សមត្ថកិច្ចខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានកិច្ចសហការគ្នាបានល្អរវាងសមត្ថកិច្ចខេត្តនិងសមត្ថកិច្ចមូលដ្ឋានបានធ្វើឲ្យយើងឈានទៅបំបែកសំណុំរឿងនេះបានដោយជោគជ័យ។សមត្ថកិច្ចបន្តថា ជនសង្ស័យបានចំនួន០៣នាក់ រួមមាន៖​ ទី១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរៈ​ ហៅ ឡុងសម្បត្តិ ហៅ ឡុង ធា ភេទប្រុស​ អាយុ៤៥ឆ្នាំ​មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយ​មាស​ ខេត្តកំពត​,​ ទី២.ឈ្មោះ ដេត សុផល ភេទប្រុស​ អាយុ៤៣ឆ្នាំ​ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងទី៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី​ អាយុ​៤៨ឆ្នាំ​ មានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន៖​ ម៉ូតូជាមធ្យោបាយជិៈ​ធ្វើសកម្មភាព ចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង), ស្លាកលេខម៉ូតូចំនួន១៤ស, អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ), គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣គ្រាប់ និងសម្ភារៈវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាព ចំនួន​ ១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យ មុខសញ្ញាទទួលផលចោរកម្ម នៅរាជធានីភ្នំពេញ ។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានចម្លើយសារភាពពីឈ្មោះ ឡាំ ឆុន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្តចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាទទួលផលចោរកម្មបានចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គឺ៖​១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ដកហូតសម្ភារះវត្ថុតាងរួមាន៖១-រថយន្តចំនួន០១គ្រឿង ម៉ាក កាម៉ារី ពណ៌ស ពាក់ផ្លាក់លេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ),​ ​២-ទូរស័ព្ទដៃចំនួន០២គ្រឿង​ ,​៣-អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈ មន្ត្រី អត្ថលេខ ៥៧៤៤៧ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូបានកម្លាំងនគរបាលជំនាញនៃខេត្តកំពង់ចាម កសងសំណុំំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម