Saturday, November 23, 2024
Header Banner

ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សមាគមន៍ចំនួន ០៣ បានផ្តល់អំណោយម៉ាស់សុខាភិបាល ដល់បញ្ជាការដ្ឋានកងទ័ពជើងគោក

ភ្នំពេញ៖សមាគមចំនួន ០៣ រួមមានសមាគមខ្មែរ-ចិន នៅកម្ពុជា សមាគមត្រកូល លីម និងសមាគមសហព័ន្ធប្រជាជនចិននៅទីក្រុង ហ៊ូចូវ តាមរយ:ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេសរបស់រាជរដ្ឋាភិបាល លើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្តុះ និងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ បានផ្តល់អំណោយម៉ាស់សុខាភិបាលដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៅស្នាក់ការសមាគមន៍ត្រកូល លីម មានទីតាំងខាងកើតស្ពានជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ ។

អំណោយ រួមមាន ម៉ាស់ធម្មតាចំនួន ២៥០, ០០០ម៉ាស់ ម៉ាស N95 ចំនួន ១០,០០០ម៉ាស់ និងនំសាកឺរាចំនួន ៦០កេស ។

ក្នុងនាមកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម មាស សុភាបានថ្លែងអំណរគុណចំពោះសមាគមន៍ទាំង០៣ រួមមានសមាគមន៍ខ្មែរ-ចិន នៅកម្ពុជា សមាគមន៍ត្រកូល លីម និងសមាមន៍សហព័ន្ធប្រជាជនចិននៅទីក្រុង ហ៊ូចូវ។ ឯកឧត្តមបានបន្តទៀតថា អំណោយដ៏ថ្លៃថ្លានេះ ជាការចែករំលែកដ៏មានសារៈសំខាន់ ដើម្បីចូលរួមគាំទ្រដល់កងទ័ព ក្នុងការ ប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម