ស្រុកប្រាសាទបាគង ខេត្តសៀមរាប៖បើតាមផេកហ្វេបុករបស់លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឲ្យដឹងនាពេលថ្មីៗនេះថា ភូមិគោកស្រុក ជាភូមិមួយ ស្ថិតក្នុង ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានផ្ទៃដីសរុប ចំនួន២៦៥ហិកតា(ជាប់អប្សរា១០០ ហិកតា) មាន គ្រួសារប្រជាពលរដ្ឋ សរុបចំនួន៣០១ គ្រួសារ នឹងមានពលរដ្ឋសរុបចំនួន ១២៥៩នាក់ ស្រី៦៨៨នាក់ ។ ពលរដ្ឋនៅក្នុងភូមិនេះ ភាគច្រើនមានមុខរបរ កសិកម្ម ដាំដុះជាលក្ខណៈគ្រួសារ ក្នុងនោះក៏មាន ដាំស្លឹកគូឆាយ និងធ្វើនំគូឆាយ ដើម្បីផ្គត់ផ្គង់លើទីផ្សារ ក្នុងក្រុងសៀមរាប និងបណ្តារស្រុកមួយចំនួនទៀតផងដែរ៕