Saturday, November 23, 2024
Header Banner

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នាំយកអំណោយប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងខេត្តសៀមរាប

ខេត្តសៀមរាប៖​នៅថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ លោក សន សុខហេង ប្រធានទំនាក់ទំនងសាធារណៈ របស់សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខា ខេត្តសៀមរាប ព្រមជាមួយសមាជិក សមាជិកា បាននាំយកអំណោយប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងខេត្តសៀមរាប ដែលកំពុងប្រចាំការនៅគោលដៅដើម្បីការពារបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅភូមិវត្តស្វាយ​ សង្កាត់សាលាកំរើក​ ក្រុងសៀមរាប​ ខេត្តសៀមរាប។+ អំណោយដែលប្រគល់ជូនរួមមាន៖⁃ អាល់កុល ១០ លីត្រ⁃ ម៉ាស់ ចំនួន ២៥០ ម៉ាស់⁃ ត្រីខ ២ យួរ⁃ មី ចំនួន ២កេស⁃ ទឹកបរិសុទ្ធ ចំនួន ៥០យួរ។

ក្នុងនោះផងដែរលោក សន សុខហេង បានមានមតិសំណេះសំណាលជាមួយកងកម្លាំង ដែលកំពុងប្រចាំការនៅគោលដៅ និងសូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យហើយ ជាពិសេស សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម