Tuesday, May 13, 2025
Header Banner

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាបចុះជួយពលរដ្ឋដែលជួបគ្រោះធម្មជាតិ

ខេត្តសៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា​ នៅថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១​ ក្រោមការណែនាំពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានចាត់តាំង លោក ឈាវ មុន្និន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសៀមរាប ដឹកនាំសមាជិក សមាជិកា អមដំណេីរជាមួយ លោកស្រី លឹម ផល្លិកា អភិបាលរងក្រុងសៀមរាប និងលោក ឡំ សុខាក់ នាយករដ្ឋបាលក្រុងសៀមរាប បាននាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន ៣ គ្រួសារ​ ដែលកំពុងខ្វះខាតយ៉ាងខ្លាំង ដោយសារត្រូវខ្យល់កន្ត្រាក់ដំបូលផ្ទះដែលមានទីតាំងស្ថិតនៅ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប។+អំណោយដែលប្រគល់ជូនរួមមាន៖⁃ អង្ករ ២៥ គីឡូក្រាម⁃ មី ១កេស⁃ ទឹកត្រី ១យួរ⁃ ត្រីខ ១យួរ⁃ ទឹកស៊ីអ៊ីវ ១យួរ⁃ ប្រេងឆា ១កាដុង
⁃ ស្ករស ១ គីឡូក្រាម⁃ ប៊ីចេង ១ កញ្ចប់ធំ⁃ ម៉ាស់មួយប្រអប់⁃ អំបិល ១គីឡូក្រាម⁃ ទឹកសុទ្ធ ៥យួរ⁃ ជែលលាងដៃ ចំណុះ ៥០០មល ចំនួន ១ដប⁃ ថវិកា ១០មុឺនរៀល ក្នុងមួយគ្រួសារ។

ក្នុងនោះផងដែរលោក ឈាវ មុន្និន បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់​ នូវការរក្សាអនាម័យហេីយជាពិសេស​ សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីជៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម