Tuesday, May 13, 2025
Header Banner

សមត្ថកិច្ចចុះបិទទីតាំងលក់កាហ្វេ១កន្លែងដែលបំពានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានចុះបិទទីតាំងលក់កាហ្វេ លីហ័ង ស្ថិតនៅកែងផ្លូវលេខ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភំ្នពេញ​ ដែលមិនអនុវត្តតាមលិខិតលេខ០១៥/២១ សណន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន១១នាក់​ និងបានដកហូតម៉ូតូចំនួន​ ០៨គ្រឿង​។

បច្ចុប្បន្នបាននាំខ្លួនទៅកាន់​ អធិការ​រដ្ឋាននគរបាលខណ្ឌសែនសុន​ ដេីម្បី​អនុវត្ត​តាម​និតីវិធី៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម